ទំព័រដើម/កីឡា/UEFA ត្រៀមជជែកពីការ «ពហិកា» ការប្រកួត World Cup ជុំវិញផែនការFIFA ចងលក់ភាគហ៊ុនទៅឲ្យឯកជន
កីឡា

UEFA ត្រៀមជជែកពីការ «ពហិកា» ការប្រកួត World Cup ជុំវិញផែនការFIFA ចងលក់ភាគហ៊ុនទៅឲ្យឯកជន

ពង្រីកអក្សរ:
UEFA ត្រៀមជជែកពីការ «ពហិកា» ការប្រកួត World Cup ជុំវិញផែនការFIFA ចងលក់ភាគហ៊ុនទៅឲ្យឯកជន

វិបត្តិដ៏ក្តៅគគុកមួយបានផ្ទុះឡើងក្នុងពិភពបាល់ទាត់ អំឡុងពេលដែលសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដែលមានប្រទេសជាសមាជិកទាំង៥៥ ត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការពហិកាមិនចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ដើម្បីប្រឆាំងនឹងផែនការលក់ភាគហ៊ុនទៅឱ្យវិនិយោគិនឯកជនរបស់ FIFA។

យោងតាមប្រភពព័ត៌មានពី ESPN និងបណ្តាញព័ត៌មានអន្តរជាតិនានា បានឱ្យដឹងថា FIFA ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធ លោក Gianni Infantino មានបំណងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយឈ្មោះថា FIFA Forward Enterprise (FFE) ដែលមានតម្លៃប្រមាណ ២០ ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ នឹងទទួលបន្ទុកគ្រប់គ្រងសិទ្ធិពាណិជ្ជកម្មនៃការប្រកួតធំៗ រួមទាំង World Cup ផងដែរ ដោយ FIFA គ្រោងលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនវិនិយោគិនឯកជន ដើម្បីប្រមូលទុនប្រមាណ ៤,២ ប៊ីលានដុល្លារ។

ទោះជាយ៉ាងណា ផែនការដែលលេចធ្លាយនេះបានធ្វើឱ្យ UEFA ខឹងសម្បារយ៉ាងខ្លាំង ដោយសារតែពួកគេមិនត្រូវបានជូនដំណឹងជាមុន។ UEFA បានចេញសេចក្តីថ្លែងការណ៍រិះគន់ចំៗ និងធ្ងន់ៗថា៖ «ទង្វើនេះបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមមួយ ដែលស្ថាប័នគ្រប់គ្រងបាល់ទាត់មិនគួរឆ្លងទាល់តែសោះ។ ព្រលឹង និងការគ្រប់គ្រងនៃកីឡាបាល់ទាត់ មិនមែនជាទ្រព្យសម្បត្តិសម្រាប់យកទៅជួញដូរនោះទេ ជាពិសេសគឺគ្មានតម្លាភាពថា នរណាជាអ្នកទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុនេះ។ ពួកយើងគ្មាននរណាម្នាក់ជាម្ចាស់បាល់ទាត់ឡើយ ហើយវាក៏មិនមែនជាទ្រព្យរបស់ FIFA សម្រាប់យកទៅលក់ដែរ»។

បន្ថែមពីនេះ របាយការណ៍បានចង្អុលបង្ហាញថា ក្រុមហ៊ុនវិនិយោគឯកជនដែលត្រូវបានអញ្ជើញឱ្យដឹកនាំក្រុមវិនិយោគិននោះ គឺ Thrive Eternal/Thrive Capital ដែលបង្កើតឡើងដោយលោក Joshua Kushner ប្អូនប្រុសរបស់លោក Jared Kushner ដែលត្រូវជាកូនប្រសារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ខណៈពេលដែល FIFA បានអះអាងថា ខ្លួននឹងនៅតែរក្សាអំណាចគ្រប់គ្រងដាច់មុខលើបទបញ្ជា បទដ្ឋានបាល់ទាត់ និងការរៀបចំការប្រកួត ដោយវិនិយោគិនឯកជនគ្រាន់តែមានភាគហ៊ុនភាគតិច និងគ្មានសិទ្ធិប្រតិបត្តិការក៏ដោយ ក៏ភាគីខាងអឺរ៉ុបបារម្ភថា ការទាក់ទាញដើមទុនឯកជនបែបនេះ នឹងធ្វើឱ្យវិស័យបាល់ទាត់រងការជ្រៀតជ្រែកពីពាណិជ្ជកម្មជ្រុលហួសហេតុ និងប៉ះពាល់ដល់តម្លៃស្មារតីកីឡាពិតប្រាកដ។

កិច្ចប្រជុំបន្ទាន់របស់ UEFA នាចុងសប្តាហ៍នេះ នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការសម្រេចចិត្តថា តើអឺរ៉ុបនឹងត្រូវចាត់វិធានការតឹងរឹងកម្រិតណា រួមទាំងលទ្ធភាពនៃការធ្វើពហិការមិនចូលរួមការប្រកួតពានរង្វាន់ពិភពលោកនាពេលអនាគតផងដែរ៕

ប្រភព៖ ESPN

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ចំណាយលើម្ហូបអាហារត្រឹមតែ 31 ដុល្លារ ទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោង នៅ Sabay Bowling!
កីឡា
3d ago•1 min read•0

ចំណាយលើម្ហូបអាហារត្រឹមតែ 31 ដុល្លារ ទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោង នៅ Sabay Bowling!

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ និងលេង Bowling! Sabay Bowling នាំមកជូននូវប្រូម៉ូសិនពិសេស ដោយគ្រាន់តែចំណាយលើម្ហូបអាហារ ឬភេសជ្ជៈគ្រប់ចំនួន 31 ដុល្លារ លោកអ្នកនឹងទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោងភ្លាមៗ។

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...
កីឡា
6d ago•1 min read•0

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...

ថ្នាលកីឡាអនឡាញមានវិធីសាស្ត្រពង្រីកវិសាលភាពពិសេសប្លែកពីគេ បើប្រៀបធៀបទៅនឹងផលិតផលដទៃទៀត។ ការប្រើប្រាស់ ទម្រង់ប្រតិបត្តិការតែមួយសម្រាប់ទីផ្សារចម្រុះនឹងមិនអាចផ្តល់លទ្ធផលដូចការរំពឹងទុកនោះទេក្នុងករណីនេះ។ ការកំណត់ស្តង់ដារថ្នាល ការបកប្រែផ្ទៃកម្មវិធីជាភាសាត...

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...
កីឡា
6d ago•1 min read•0

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងធ្វើការទស្សន៍ទាយមុនការប្រកួតព្រឹត្តិការណ៍នៅអាមេរិកមួយនេះ និងវាយតម្លៃពីឱកាសរបស់បេក្ខភាពលេចធ្លោជាងគេនៅក្នុងតារាងចាប់គូប្រកួតវិញ្ញាសាឯកត្តជនបុរស។